ប៉ាម៉ាក់ ស្រលាញ់កូនៗណាស់ យើងចង់មានភាពជិតស្និតជាមួយកូនៗ ចង់អោយកូនស្ដាប់បង្គាប់ ចង់អោយកូនជឿជាក់និងចែករំលែករឿងរ៉ាវក្នុងអារម្មណ៍ពួកគេជាមួយយើងជាឪពុកម្ដាយ ចង់អោយកូនក្លាយជាមនុស្សល្អម្នាក់ក្នុងសង្គម។ល។ ដើម្បីទទួលបានដូចការរៀបរាប់ខាងលើ សូមប៉ាម៉ាក់កុំអោយរំលងរាល់ដំណាក់កាលនៃការលូតលាស់បញ្ញាផ្លូវអារម្មណ៍របស់កូនដូចខាងក្រោម
~ អាយុ០ដល់២ឆ្នាំ:កុមារត្រូវការភាពជិតស្និតពីឪពុកម្ដាយ
~ អាយុ២ដល់៣ឆ្នាំ:កូនធ្វើត្រាប់ដូចឪពុកម្ដាយ (ធ្វើជាគំរូល្អដល់កូនៗ)
~ អាយុ៣ដល់៤ឆ្នាំ: កូនត្រូវការភក្ដីភាពពីឪពុកម្ដាយ (កុំនិយាយកុហកកូនអោយសោះបើអ្នកកុហកពួកគេ កូននឹងបាត់ទំនុកចិត្តលើអ្នក)
~ អាយុ៤ដល់៥ឆ្នាំ: កូនត្រូវការការយកចិត្តទុកដាក់ថាគេសំខាន់
~ អាយុ៥ដល់៦ឆ្នាំ: កូនត្រូវការ ការផ្ដល់ក្ដីស្រលាញ់ចំពោះឪពុកម្ដាយបងប្អូន ជីដូនជីតានិងសត្វចិញ្ចឹម
~អាយុ៦ដល៧ឆ្នាំឡើងទៅ: កូនត្រូវការការចែករំលែកនូវរឿងសំងាត់ផ្ទាល់ខ្លួនក្នុងចិត្តនិងបេះដូងជាមួយអ្នក។
ទោះជារវល់ប្រឹងរកលុយយ៉ាងណាក៍កុំភ្លេចការចឹញ្ចឹមមើលថែកូនក្នុងដំណាក់កាលសំខាន់ៗទាំងនេះជាមួយក្ដីស្រលាញ់។ អ្វីដែលអ្នកប្រឹងប្រែងធ្វើអ្នកនឹងទទួលបានផល។
No comments:
Post a Comment