Sunday, February 10, 2019

ឳពុកម្តាយដែលស្រឡាញ់គ្នាខ្លាំង កូនអាចមានចរឹតបែបណា?

ឳពុកម្តាយដែលស្រឡាញ់គ្នាខ្លាំង កូនអាចមានចរឹតបែបណា?

ទំនាក់ទំនងរវាងឳពុកម្តាយគឺអាចសម្រេចចរឹតរបស់កូនបាន មានន័យថាឳពុកម្តាយបែបណានឹងអាចចិញ្ចឹមចេញកូនបែបនោះ។ ដូចនេះតើឳពុកម្តាយដែលស្រឡាញ់គ្នាខ្លាំង ហើយមិនសូវឈ្លោះប្រកែកគ្នា អាចទទួលបានកូនដែលមានចរឹតបែបណានោះ? នៅពេលដែលអ្នកស្រឡាញ់គ្នាខ្លាំង ហើយអ្នកមិនសូវមានជំលោះជាមួយគ្នា ដោយអាចធ្វើឲ្យគ្រួសារអ្នកមានសុភមង្គល ហើយប្រកបដោយសន្តិភាព នោះមានន័យថាអ្នកអាចផ្តល់គ្រួសារដ៏កក់ក្តៅមួយឲ្យកូន គ្រួសារដែលមានបរិយាកាសល្អ។ ដូចនេះកូនអ្នកនឹងអាចមានចរឹតរួសរាយ ស្រឡាញ់សន្តិភាព មិនចូលចិត្តអំពើហឹង្សាឡើយ ហើយដោយសារតែទំនាក់ទំនងអ្នកទាំងពីរល្អ ដូចនេះកូនអ្នកនឹងអាចជឿជាក់ចំពោះស្នេហា និងអាពាហ៍ពិពាហ៍។ លុះដល់ពេលគេធំពេញវ័យ គេក៏អាចកសាងគ្រួសារមួយដែលមានសុភមង្គលដូចគ្នាដែរ ដោយរស់នៅយ៉ាងចុះសម្រុងគ្នាតែម្តង៕ លើសពីនេះទៅទៀតកូនអ្នកនឹងក្លាយជាមនុស្សដែលពូកែខាងបញ្ញាផ្លូវអារម្មណ៍ (Emotional Intelligence) ដែលនឹងធ្វើអោយគេក្លាយជាបុគ្គលជោគជ័យម្នាក់នៅពេលអនាគត។

ដូច្នេះលោកប៉ាត្រូវស្រលាញ់ម៉ាក់ៗអោយបានច្រើនៗដើម្បីធ្វើជាគំរូដល់កូនៗណា!

លក្ខណះខុសគ្នារវាងដង្ហើមធម្មតានិងដង្ហើមហត់


លក្ខណះខុសគ្នារវាងដង្ហើមធម្មតានិងដង្ហើមហត់

ប៉ាម៉ាក់ជាច្រើនបានយកកូនមកជួបខ្ញុំហើយសួរថា អ្នកគ្រូកូនខ្ញុំដកដង្ហើមលឺសូរក្រេតក្រតហើយដង្ហើមហត់ៗ តែពេលខ្ញុំពិនិត្យមើលកូនគាត់មានដង្ហើមធម្មតា តាមពិតគឺកូនតូចរបស់គាត់គ្រាន់តែតឹងច្រមុះសោះ។ វីដេអូខាងក្រោមបង្ហាញលក្ខណះខុសគ្នារវាងដង្ហើមធម្មតានិងដង្ហើមហត់:
វីដេអូទី១គឺដង្ហើមធម្មតា កុមារដកដង្ហើមមួយៗមិនញាប់មិនដង្ហក់។
វីដេអូទី២គឺដង្ហើមហត់ កុមារដកដង្ហើមញាប់ខ្លាំង មានស្នាមផតនៅចន្លោះឆ្អឹងជំនី ដែលជាសញ្ញារលាកផ្លូវដង្ហើម ត្រូវប្រញាប់យកកូនមកពេទ្យ។

កូនខ្ញុំចេះតែយំគាំង

ថ្ងៃនេះមានអ្នកម្ដាយម្នាក់មកពេទ្យជួបខ្ញុំ ហើយសួរខ្ញុំថា កូនខ្ញុំចេះតែយំគាំង តើមានបញ្ហារឺផលប៉ះពាល់អ្វីចំពោះកូនខ្ញុំរឺទេអ្នកគ្រូ?
ចំលើយគឺថាការយំគាំងមិនមានផលអាក្រក់អ្វីចំពោះក្មេងទេ។ ក្មេងនឹងត្រលប់មកធម្មតាវិញក្នុងរយះពេល២-៣នាទីក្រោយ។

ការយំគាំងនេះមិនមានមូលហេតុអ្វីច្បាស់លាស់ឡើង វាច្រើនកើតលើក្មេងអាយុ៦-១៨ខែ ហើយវានឹងបាត់យ៉ាងយូរអាយុ៤ឆ្នាំ។

វិធីសាស្ត្រក្នុងការជំរុញភាពវ័យឆ្លាតខាងបញ្ញា IQ និងភាពវ័យឆ្លាតផ្លូវអារម្មណ៍ EQ របស់កូន

វិធីសាស្ត្រក្នុងការជំរុញភាពវ័យឆ្លាតខាងបញ្ញាIQ និងភាពវ័យឆ្លាតផ្លូវអារម្មណ៍EQរបស់កូន
(ភាគ១) ក្នុងកំឡុងពេលមុនមានផ្ទៃពោះនិងពេលកំពុងមានផ្ទៃពោះ
~ពេលមុនមានផ្ទៃពោះ អ្នកម៉ាក់ត្រូវមានសុខភាពល្អ ត្រូវចាក់វ៉ាក់សាំងដែលចាំបាច់ និងញុាំ Folic Acid
~ពេលកំពុងមានផ្ទៃពោះ
១.អ្នកម៉ាក់ត្រូវពិនិត្យសុខភាពទៀងទាត់ ញុាំវីតាមីន ជាតិដែកនិងកាល់ស្យូម និងញុាំអាហារអោយបានគ្រប់គ្រាន់និងមានប្រយោជន៍ចំពោះសុខភាព

២.អ្នកម៉ាក់ត្រូវសប្បាយចិត្តអោយបានច្រើន ដូច្នេះប៉ាៗមានតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ភាពរីករាយនិងសុភមង្គលដល់ភរិយាដើម្បីអោយកូនកើតមកឆ្លាត
៣.អ្នកម៉ាក់ត្រូវអានសៀវភៅ និងស្ដាប់តន្រ្តីអោយយបានច្រើនដើម្បីអោយអារម្មណ៍ស្រស់ស្រាយ
៤.អ្នកម៉ាក់ត្រូវធ្វើលំហាត់ប្រាណសំរាប់ស្ត្រីមានផ្ទៃពោះ ការហាត់ប្រាណធ្វើអោយអ្នកបាត់ស្ត្រេសនិងសុខភាពរឹងមាំ

Life skills

មានរឿងសំខាន់ៗជាច្រើនសំរាប់អោយកូនតូចៗរបស់យើងរៀនសូត្រក្រៅពីការទៅសាលារៀន។ខ្ញុំគិតថាប្រសិនបើកូនរៀនlife skills ទាំងនេះនៅពេលគេនៅតូច ពួកគេនឹងបានត្រៀមខ្លួនជាស្រេចសំរាប់ពេលអនាគត។
ជំនាញសំរាប់ប្រើក្នុងជីវិត (Life skills) មានដូចជា :
~ រៀនចំអិនអាហារ
~ រៀនធ្វើការជាមួយអ្នកដ៍ទៃ តាមរយះការលេងជាមួយមិត្តភក្តិ
~ រៀនស្លៀកពាក់ខ្លួនឯង
~ រៀនគោរពវិន័យ
~ រៀនទទួលខុសត្រូវ
~ ចូលរួមសំអាតផ្ទះ ។ល។




Saturday, February 9, 2019

ដំណាក់កាលអភិវឌ្ឍន៍នៃបញ្ញាផ្លូវអារម្មណ៍របស់កុមារ

ប៉ាម៉ាក់ ស្រលាញ់កូនៗណាស់ យើងចង់មានភាពជិតស្និតជាមួយកូនៗ ចង់អោយកូនស្ដាប់បង្គាប់ ចង់អោយកូនជឿជាក់និងចែករំលែករឿងរ៉ាវក្នុងអារម្មណ៍ពួកគេជាមួយយើងជាឪពុកម្ដាយ ចង់អោយកូនក្លាយជាមនុស្សល្អម្នាក់ក្នុងសង្គម។ល។ ដើម្បីទទួលបានដូចការរៀបរាប់ខាងលើ សូមប៉ាម៉ាក់កុំអោយរំលងរាល់ដំណាក់កាលនៃការលូតលាស់បញ្ញាផ្លូវអារម្មណ៍របស់កូនដូចខាងក្រោម
~ អាយុ០ដល់២ឆ្នាំ:កុមារត្រូវការភាពជិតស្និតពីឪពុកម្ដាយ
~ អាយុ២ដល់៣ឆ្នាំ:កូនធ្វើត្រាប់ដូចឪពុកម្ដាយ (ធ្វើជាគំរូល្អដល់កូនៗ)
~ អាយុ៣ដល់៤ឆ្នាំ: កូនត្រូវការភក្ដីភាពពីឪពុកម្ដាយ (កុំនិយាយកុហកកូនអោយសោះបើអ្នកកុហកពួកគេ កូននឹងបាត់ទំនុកចិត្តលើអ្នក)
~ អាយុ៤ដល់៥ឆ្នាំ: កូនត្រូវការការយកចិត្តទុកដាក់ថាគេសំខាន់
~ អាយុ៥ដល់៦ឆ្នាំ: កូនត្រូវការ ការផ្ដល់ក្ដីស្រលាញ់ចំពោះឪពុកម្ដាយបងប្អូន ជីដូនជីតានិងសត្វចិញ្ចឹម
~អាយុ៦ដល៧ឆ្នាំឡើងទៅ: កូនត្រូវការការចែករំលែកនូវរឿងសំងាត់ផ្ទាល់ខ្លួនក្នុងចិត្តនិងបេះដូងជាមួយអ្នក។

ទោះជារវល់ប្រឹងរកលុយយ៉ាងណាក៍កុំភ្លេចការចឹញ្ចឹមមើលថែកូនក្នុងដំណាក់កាលសំខាន់ៗទាំងនេះជាមួយក្ដីស្រលាញ់។ អ្វីដែលអ្នកប្រឹងប្រែងធ្វើអ្នកនឹងទទួលបានផល។

គោលការណ៍៣ក្នុងការចិញ្ចឹមកូន

ថ្ងៃនេះ MommyDoctor នឹងចែករំលែកគោលការណ៍៣ក្នុងការចិញ្ចឹមកូនដែលខ្ញុំតែងតែព្យាយាមធ្វើវាអោយក្លាយទៅជាទំលាប់។

1. ការស្រលាញ់: ខ្ញុំជឿថាម៉ាក់ប៉ាណាក៍ស្រលាញ់កូនដែរ តែអ្នកខ្លះបញ្ចេញ និងអ្នកខ្លះលាក់ក្នុងចិត្តមិនអោយកូនដឹងព្រោះខ្លាចកូនបានចិត្ត។ ចំពោះMommyDoctor តែងតែបង្ហាញសេចក្ដីស្រលាញ់ចំពោះកូនជានិច្ច ខ្ញុំតែងអោបថើបនិងប្រាប់កូនថាម៉ាក់ស្រលាញ់កូនជារៀងរាល់ថ្ងៃ។

2. ការសរសើ: ខ្ញុំតែងតែសរសើលើកទឹកចិត្តកូនជានិច្ចរាល់ពេលដែលគេព្យាយាមធ្វើកិច្ចការអ្វីមួយ។

3. ការទទួលយក: ខ្ញុំតែងតែទទួលយកអ្វីគ្រប់យ៉ាងជារបស់កូន ដោយមិនប្រៀបធៀបកូនខ្ញុំជាមួយកូនអ្នកដទៃ ខ្ញុំមិនបន្តោសបង្អាប់កូន ខ្ញុំគិតថាក្មេងមានលក្ខណះពិសេសរៀងៗខ្លួន។

សូមម៉ាក់ប៉ាជួយចែករំលែកវិធីសាស្ត្ររបស់ខ្លួនមកកាន់MommyDoctor ផង។